khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះ MOU ជាមួយវិទ្យាស្ថានស្រាវជ្រាវ KING PRAJADHIPOK
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តមសាស្រ្តាចារ្យ Woothisran Tanchai អគ្គលេខាធិការវិទ្យាស្ថាន KPI បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MOU) ស្តីពីកម្មវិធីសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ជាមួយវិទ្យាស្ថានស្រាវជ្រាវ KPI (KING PRAJADHIPOK INSTITUTION) នៃព្រះរាជាណាចក្រថៃ នៅសាលប្រជុំពិសេសបី វិមានព្រឹទ្ធសភា។
    ការចុះអនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរបទពិសោធន៍លើការងារស្រាវជ្រាវរវាងវិទ្យាស្ថាន KPI និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានរយៈពេល៣ឆ្នាំ (២០២២-២០២៥) ដើម្បីលើកកម្ពស់សេវាស្រាវជ្រាវរបស់ស្ថាប័នទាំងពីរឱ្យកាន់តែមានគុណភាពខ្ពស់ថែមទៀត…៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail